ប្រជាពលរដ្ឋ ដែលធ្លាប់ទៅកុងស៊ីកាប់ជ្រូក មួយនៅខណ្ឌសែនសុខ ត្រូវធ្វើចត្ដាឡីស័ក
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅយកសាច់ជ្រូក ពីកុងស៊ីកាប់ជ្រូក ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ចន្លោះពីថ្ងៃទី១០ដល់ថ្ងៃទី២០មេសាឆ្នាំ២០២១ ហើយបុគ្គលិកនៅក្នុងកុងស៊ីនោះក៏មានវិជ្ជមានកូវីដ-១៩ផងដែរ។
អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
