កងពលតូចលេខ៧០ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនគ្រួសារយោធិននៅតាមបណ្តាខណ្ឌនៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ នៅតាមបណ្តាខណ្ឌដូចជា៖
•ទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ)
• ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២
• ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា
• ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក
• ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង
• ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចម្រេះ
• ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២
សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩(ដូសទី២) ជូនគ្រួសារយោធិននេះ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៧ទីតាំងខាងលើនេះ ក្នុងគ្រា ដែល ប្រទេស កម្ពុជាបានបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល៕ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕







