សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ទីក្រុងហ្សាកាតា សាធារណៈរដ្ឋឥណ្ឌូនេស៉ីហើយ
អត្ថបទដោយ៖
ធី ដា
ហ្សាកាតា៖ នៅម៉ោងប្រមាណ ៥:៤០ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។
បើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ ហើយបន្ទាប់មកនៅពេលល្ងាចថ្ងៃដដែល នឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ ។
ជាមួយគ្នានេះ សម្ដេចក៏មិនភ្លេចអរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងពេលអញ្ជើញមកប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី។ សូមបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕