ពហុកីឡាដ្ឋានជាតិ អូឡាំពិកត្រូវបានអាជ្ញាធរសម្រេច យកធ្វើកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដកម្រិតស្រាល

អត្ថបទដោយ៖
សារ៉ាន ទីងី

ស្របពេលដែលបច្ចុប្បន្នអត្រាអ្នកឆ្លងជំងឺកូវីដនៅរាជធានីភ្នំពេញ មិនមានសញ្ញាថមថយ អាជ្ញាធរបានសម្រេចយកទីតាំង ពហុកីឡដ្ឋានជាតិ អូឡាំពិក សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ កម្រិតស្រាល ខណៈមាន២ទីតាំងទៀតកគឺ សាលាកូរ៉េកប់ស្រូវ ( វិទ្យាស្ថានជាតិពហុបច្ចេក​ទេស​ក​ម្ពុជា NPIC )និងអគារព្រីមៀរ សែនសុខ ។

នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោក អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងត្រៀមរៀបចំទីតាំងទាំង៣នេះផងដែរ។

ទោះជាយ៉ាងនេះក្តី សម្រាប់ចំនួនគ្រែដែលអាចផ្ទុកអ្នកជំងឺ មិនទាន់ត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងពិនិត្យរៀបចំ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner