យុទ្ធនាការនៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម ជូនដល់ក្រុមគ្រួសារកងទ័ពនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅថ្ងៃទី១បានជាង៥០០នាក់

ខេត្តកណ្តាល៖ យុទ្ធនាការនៃចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម នៅថ្ងៃទី១ជូនដល់ក្រុមគ្រួសារកងទ័ព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានជាង៥០០នាក់។ នេះបើតាមការបញ្ជាក់ ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងឱកាសអញ្ជើញត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំងនៅទីបញ្ជាការនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។

ក្រុមគ្រួសារកងទ័ព ដែលបានទទួលបានការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ដូសទី២នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែនានាយករដ្ឋមន្រ្តី ដែលបានខិតខំស្វែងរកវ៉ាក់ការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានក្រើនរំលឹកក្រុមការងារទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសវិធានការសុខាភិបាល រក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យ ពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង។

យោងតាមផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ដែលស្ថិននៅភូមិសាស្រ្តខេត្តកណ្តាល របស់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ យោធភូមិភាគពិសេស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ មាន៤គោលដៅ រួមមានដូចជា៖

– គោលដៅទី១ នៅទីបញ្ជាការតំបន់ប្រិតបត្តិការសឹករងកណ្តាល ត្រូវមកចាក់នៅគោលដៅនេះ មាន៣ស្រុក ក្រុង (ក្រុងតាខ្មៅ, ស្រុកកោះធំ, ស្រុកស្អាត)និង វរៈសេនាតូចលេខ១ កង៦០១ ចាប់ដំណើរពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

– គោលដៅទី២ នៅផ្នែកសឹករងអង្គស្នូល មកចាក់នៅគោលដៅនេះ មាន៣ស្រុក (ស្រុកកណ្តាលស្ទឹង, ស្រុកអង្គស្នូល, ស្រុកពញាឮ) ចាប់ដំណើរពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

– គោលដៅទី៣ នៅសាលាអនុវិទ្យាល័យព្រះសីហនុរាជ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលៈ មកចាក់នៅគោលដៅនេះមាន៣ស្រុក (ស្រុកខ្សាច់កណ្តាល, ស្រុកមុខកំពូល, និងស្រុកល្វាឯម) ចាប់ដំណើរពីថ្ងៃទី២៦ ដល់ថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១

– គោលដៅទី៤ នៅផ្នែកសឹករងកឿនស្វាយៈ មកចាក់នៅគោលដៅនេះមាន២ស្រុក (ស្រុកលើកដែក ស្រុកគៀនស្វាយ) ចាប់ដំណើរពីថ្ងៃទី២៧ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនគ្រួសារយោធិននេះ មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះតទៅ តាមគោដៅដែលបានកំណត់ខាងលើនេះ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៤ទីតាំងខាងលើនេះ ក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner