អំណោយឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានប្រគល់ជូនអ្នកប្រកបរបររត់រម៉កកង់បី និងអាជីវកម្មក្រៅប្រព័ន្ធ ដែលកំពុងរស់នៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្រុមការងារលេខាធិការដ្ឋាន សហការជាមួយសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា និងស.ស.យ.កខណ្ឌឫស្សីកែវ និងស.ស.យ.កខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានរៀបចំសម្របសម្រួលនាំយកគ្រឿង ឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ផ្តល់ជូនដល់បងប្អូនប្រកបរបររត់រម៉កកង់បី និងអាជីវកម្មក្រៅប្រព័ន្ធដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារចំនួន៤៩គ្រួសារ និងមូលដ្ឋានខណ្ឌឫស្សីកែវចំនួន៥៤គ្រួសារ។

អំណោយដែលទទួលបានដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ត្រីខកំប៉ុង១យួរ មី១កេស ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅក្នុងកំឡុងពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ។ ដោយ/គ្រីសម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner