ចិនផ្តល់អំណោយវ៉ាក់សាំងស៊ីណូហ្វាមដល់ស៊ីរី កញ្ចប់ដំបូងទៅដល់ហើយ
អត្ថបទដោយ៖
លន់ សារ៉ាត
កាលពីថ្ងៃសៅរ៍ទី២៤ មេសា ២០២១ ម្សិលមិញ ប្រទេសស៊ីរីទទួលបានវ៉ាក់សាំងកូវីដ បាច់ដំបូងពីប្រទេសចិន ផ្តល់អំណោយជូន។
រដ្ឋមន្ត្រីសុខាភិបាលស៊ីរី Bashar al-Jaafari និង ឯកអគ្គរដ្ឋទូតចិនប្រចាំស៊ីរី Syria Feng Biao បានទៅទទួលវ៉ាក់សាំងស៊ីណូហ្វានេះ នៅចំណតអាកាសយានដ្ឋាន នៅទីក្រុងដាម៉ាស់។
នេះបើតាមប្រភពពីស៊ីនហួរ តែមិនបានបញ្ជាក់ពីចំនួនវ៉ាក់សាំងទេ៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ