ប្រទេសមហាអំណាចខ្លះបានរំលោភលើស្មារតីនៃកិច្ចសន្យា និងសីលធម៌អន្តរជាតិ តាមរយៈការដកខ្លួនចេញពីអង្គការនានា និងចាត់ទុកអង្គការអន្តរជាតិជា “ឧទ្យានកំសាន្ត” ដែលខ្លួនអាចទៅមកបានគ្រប់ពេលទាំងអស់តាមតែចិត្តចង់

អត្ថបទដោយ៖
AMS OneMinute

អាមេរិកជាសមាជិកស្ថាបនិកនៃ UNESCO ប៉ុន្តែបានប្រកាសដកខ្លួនចេញពីអង្គការនេះពីរដងរួចមកហើយ ១៩៨៤ និង២០១៧។

នៅខែមិថុនា ២០១៧ អាមេរិកថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ (Paris Agreement on Climate Change)។ ពីរខែបន្ទាប់ពីការដកខ្លួនជាផ្លូវការនៅខែវិច្ឆិកា ២០២០ អាមេរិកបានប្រកាសថា “ខ្លួនបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឡើងវិញ”។

ឆ្នាំ២០១៩ អាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (Intermediate-Range Nuclear Forces Treaty) ដើម្បីជាប្រយោជន៍ដល់អាមេរិកក្នុងការអភិវឌ្ឍអាវុធទំនើបដោយគ្មានឧបសគ្គរារាំង។

ឆ្នាំ១៩៨២ អាមេរិកបានបដិសេធមិនចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UN Convention on the Law of the Sea) ដើម្បីការពារអនុត្តរភាពរបស់ខ្លួននៅមហាសមុទ្រ។ សព្វថ្ងៃ មិនទាន់បានចូលរួមក្នុងអនុសញ្ញានេះនៅឡើយទេ។

ប្រភព៖ XHN

ads banner