លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងឲ្យ​សូមអរគុណ​ចំពោះម្ចាស់ដីជួលនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ដែលមិនយក​ថ្លៃឈ្នួលដី រយៈពេលមួយឆ្នាំដល់គ្រួសារអ្នកតម្បាញ៨គ្រួសារ

ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ ក្នុងនាមតំណាងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណចំពោះលោក សោម ពុធ និងភរិយា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចែករំលែកដល់បងប្អូនដែលរងផលប៉ះពាល់ផ្នែកជីវភាព ក្នុងពេលយើងជួបនឹងគ្រោះចង្រៃដោយសារកូវីដ-១៩ នាពេលនេះ ។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពីបានទទួលការណែនាំពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្តីពីការសុំសម្របសម្រួលជាមួយម្ចាស់ដីជួល ដើម្បីបន្ធូរបន្ថយថ្លៃឈ្នួលដីជូនគ្រួសារក្រីក្រចំនួន៨គ្រួសារ ដែលកំពុងរស់នៅក្នុងខ្ទមប្រកប របរតម្បាញក្រមា នៅលើដីកម្មសិទ្ធលោក សោម ពុធ អាយុ៤៨ឆ្នាំ និងភរិយាឈ្មោះ ហូ សោភា អាយុ ៤៥ឆ្នាំ គ្រាដែលអាជីវកម្មតម្បាញរបស់បងប្អូនជួលដីកំពុងរងផលប៉ះពាល់បាត់បង់ទីផ្សារ ក្នុងរយៈពេលជំងឺកូវីដ-១៩ និងក្នុងពេលអនុវត្តន៍ការបិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ។

សូមបញ្ជាក់ថា ក្នុងខណៈពេលយុទ្ធនាការចែកអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាជននៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ដែលរងការប៉ះពាលផ្នែកជីវភាពប្រចាំថ្ងៃ ដោយសារឥទ្ធិពលកូវីដ-១៩ នាពេលនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ សហការជាមួយជាមួយអជ្ញាធររាជធានីភ្នំពេញ ដើម្បីចុះចែកអំអំណោយជំនួយសង្គម ឲ្យបានដល់ដៃប្រជាជន និងទាន់ពេលពេលវេលា ។ ជាក់ស្តែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ណុប ចាន់ណារិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ បានសការជាមួយលោក ប៉ាត់ អែល ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាសង្កាត់ បានចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ទាំងពេលកន្លងទៅ និងបច្ចុប្បន្ន មានចំនួនសរុប៥១១ គ្រួសារ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner