ឯកឧត្តម ហ៊ុន ម៉ាណែត សូមឱ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទខ្ទប់មួយរយៈពេលខ្លី, ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើង បានឆាប់រហ័ស

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តសូមឱ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទខ្ទប់មួយរយៈពេលខ្លី, ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើង បានឆាប់រហ័ស ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ លើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងរូបថតកាលពីឆ្នាំ២០២០ ដោយបានសរសេរថា៖ បងប្អូនទាំងអស់ប្រាកដជាមានអារម្មណ៍ដូចខ្ញុំ គឺចង់ឱ្យជំងឺកូវីដ១៩ រលាយអស់ពីទឹកដីយើងក្នុងពេលឆាប់បំផុត ដើម្បីយើងអាចត្រឡប់ទៅរកជីវភាពរស់នៅ ជួបជុំគ្រួសារជាធម្មតាដូចមុនវិញ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner