ឯកឧត្តម ហេងសួរ ៖រកឃើញរោងចក្រចំ​នួន ២០៦មានវិជ្ជមានកូវីដ-១៩ និងកម្មករ ១៦៧៣នាក់ មានវិជ្ជមានជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារ ឯកឧត្តម  ហេងសួរ បានឱ្យដឹង ថា គិតរហូតមដល់ពេលនេះមានរោងចក្រចំនួន២០៦រោងចក្រ បានមានវិជ្ជមានកូវីដ-១៩និងកម្មករ១៦៧៣នាក់ដែលមានវិជ្ជកូវីដ-១៩។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន ស្តីពី ៖ ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ក្នុងចំណោមរោងចក្រទាំង២០៦ដែលមានវិជ្ជមានកូវីដ១៩នេះគឺនៅរាជធានីភ្នំពេញមានចំនួន១៣៤រោងចក្រ ២៣រោងចក្រនៅខេត្តកណ្តាល  តាកែវ២៦រោងចក្រ ខេត្តព្រះសីហា១៦រោងចក្រ ស្វាយរៀង៤រោងចក្រ កំពង់ឆ្នាំង១រោងចក្រ និងកំពង់ចាម១រោងចក្រ។ក្នុងចំណោមនេះគឺមានកម្មករចំនួនសរុប១៦៧៣នាក់ដែលមានវិជ្ជកូវីដ-១៩ ហើយក្នុងនេះដែរនៅរាជធានីភ្នំពេញមានកម្មករនិយោជិត១៥៩៨នាក់មានវិជ្ជមានកូវីដ១៩។យ៉ាងណាក្តីចំនួននេះនឹងមានការប្រែប្រួលដោយសារពេលនេះគេកំពុងធ្វើតេស្តទៅលើកម្មករនិយោជិតនៅស្រុកអង្គស្នួល ខេត្តកណ្តាលដើម្បីរកវិជ្ជមានកូវីដ១៩នេះបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការងារបានបញ្ជាក់បន្ថែមថា នាពេលកន្លងមកមានកម្មករនិយោជិត ជាង១៧០០០នាក់ដែលបានជាប់ធ្វើចត្តាឡីស័ក៕ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner