រដ្ឋបាលខណ្ឌបឹងកេងកង បន្តរៀបចំចុះចែកបន្លែស្រស់ៗ មី ស៊ុត និងសាច់ មួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នារសៀលថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានបន្តរៀបចំចុះចែកសាច់មាន់ និងបន្លែស្រស់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការអញ្ជើញចូលរួមពី លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។

រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner