អ្នកបួសក្នុងព្រះពុទ្ធសាសនា មានកាតព្វកិច្ចធំៗពីរ គឺបួសដើម្បីបំពេញវិបស្សនាធុរៈ និងបួសដើម្បីបំពេញគន្ថធុរៈ

អត្ថបទដោយ៖
AMS OneMinute

វិបស្សនាធុរៈ គឺការបំពេញនូវវិបស្សនា ការធ្វើសមាធិ ដើម្បីដុតកម្លោចនូវកិលេស ពោលគឺការកម្ចាត់ឱ្យអស់ទៅនូវ លោភៈ ទោសៈ មោហៈ ដែលស្ថិតនៅក្នុងខន្ធសន្តាន។ ជាទូទៅ វិបស្សនាធុរៈនេះ គឺជាកាតព្វកិច្ចរបស់ព្រះសង្ឃ ដែលមានព្រះជន្មច្រើន កម្លាំងពលំចុះខ្សោយ បញ្ញាអន់ថយ មិនអាចសិក្សារៀនសូត្រឱ្យចេះចាំនិងស្ទាត់ជំនាញនូវព្រះពុទ្ធោវាទដូចព្រះសង្ឃក្មេងៗឡើយ។

គន្ថធុរៈ ជាការបំពេញនូវព្រះបរិយត្តិ ពោលគឺជាការសិក្សារៀនសូត្រនូវ ព្រះត្រៃបិដក ធម៌វិន័យ ភាសាបាលី-សំស្ក្រឹត និងវិទ្យាផ្សេងៗ ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទឱ្យយល់ពីព្រះពុទ្ធឱវាទ និងខ្លឹមសារជីវិត ដែលជាហេតុនាំឱ្យពួកគេដើរតាមគន្លងផ្លូវសុចរិត ឆ្ពោះទៅកាន់សុខសុភមង្គល។ គន្ថធុរៈនេះ គឺសំរាប់ព្រះសង្ឃវ័យក្មេង ហើយបញ្ញា និងកម្លាំងកាយ ក៏នៅខ្លាំងក្លា ដែលអាចតស៊ូនឹងភាពលំបាកក្នុងការស្វែងរកចំណេះវិជ្ជាយកទៅអប់រំនិងដឹកនាំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ។

យ៉ាងណាក៏ដោយ ព្រះពុទ្ធមិនបានបែងចែក ថាព្រះសង្ឃមានវ័យចាស់ ត្រូវតែធ្វើវិបស្សនា ហើយព្រះសង្ឃមានវ័យក្មេងត្រូវតែរៀនសូត្រនោះទេ។

📷 Wind Ripple

ads banner