អំណោយរបស់ឯកឧត្តម ជា វ៉ាន់ដេត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាឃុំនៃស្រុកបាទី

អត្ថបទដោយ៖
ធី ដា

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់អំណោយជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិត្រកៀត និងភូមិម្កាក់ នៃឃុំចំប៉ី ចំនួន ៣១៥ គ្រួសារ និងគ្រួសារចត្តាឡីស័កនៅតាមបណ្តាឃុំផ្សេងៗក្នុងស្រុកបាទី ចំនួន ៧៥គ្រួសារ តាមរយៈ ឯកឧត្តម យក់ ចំរើនឬទ្ធិ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចំប៉ី ស្រុកបាទី និងលោក ភួន ឈីម អភិបាលស្រុកបាទី ព្រមទាំងសហការី ។

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ឱ្យអនុវត្តការធ្វើចត្តាឡីស័កនេះឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ រក្សាអនាម័យ និងសុខភាពឱ្យបានល្អ។
សូមបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈនេះ ឯកឧត្តម ជា វ៉ាន់ដេត និងក្រុមការងារចុះមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ផ្គត់ផ្គង់ស្បៀងអាហារ ជូនប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃជាបន្តបន្ទាប់ទៀត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner