ឯកឧត្តម ជា វ៉ាន់ដេត ផ្តល់អំណោយជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានចុះចែកអំណោយជាស្បៀងអាហារ ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិត្រកៀត និងភូមិម្កាក់ នៃឃុំចំប៉ី ចំនួន ៣១៥ គ្រួសារ និងគ្រួសារចត្តាឡីស័កនៅតាមបណ្តាឃុំផ្សេងៗ ក្នុងស្រុកបាទី ចំនួន ៧៥គ្រួសារ
ឯកឧត្តម យក់ ចំរើនឬទ្ធិ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចំប៉ី ស្រុកបាទី និងលោក ភួន ឈីម អភិបាលស្រុកបាទី ព្រមទាំងសហការី ។ ក្រុមការងារ ផ្ដាំផ្ញើដល់បងប្អូនទាំងអស់ឱ្យអនុវត្តការធ្វើចត្តាឡីស័កនេះឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ រក្សាអនាម័យ និងសុខភាពឱ្យបានល្អ។

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។



