ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង១៤ បាននឹងកំពុងចូលរួមចំណែក ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ បាននឹងកំពុងចូលរួមចំណែក ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី០២ ខែឧសភាឆ្នាំ២០២១។
ជាបន្តបន្ទាប់យុវជនយើងតែងតែនៅជួរមុខរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់កិច្ចសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា របស់ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងនានាទូទាំងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព និងដំណើរការដ៏រលូន ដែលធ្វើឱ្យប្រជាជនកាន់តែមានការជឿទុកចិត្តខ្ពស់មកលើដំណើការចាក់វ៉ាក់សាំងនៅគ្រប់គោលដៅនានាទូទាំងរាជធានីភ្នំពេញ ។
ស.ស.យ.ក បាននឹងកំពុងចូលរួមជាអង្គភាពនិងស្ថាប័នពាក់ព័ន្ធ ក្នុងការងារជួយសង្គមជាតិនិងប្រជាពលរដ្ធ ពិសេសក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ សំដៅធ្វើយ៉ាងណាក្នុងកិច្ចគាំពារសង្គម និងបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងនាមជាយុវជន ៕ ដោយ / គ្រី សម្បត្តិ

















