កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៤១នាក់ នៅថ្ងៃនេះ
យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី ២ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៤១នាក់ ដែលអ្នកទាំងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទាំងអស់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦១នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន ៥ពាន់៣៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ពាន់៤៣០នាក់ និងនៅសល់ ចំនួន៩ពាន់៨១៨នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១០៦នាក់ហើយ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

