កីឡាករ Gareth Bale រកបាន៣ គ្រាប់ម្នាក់ឯងជួយក្រុម Tottenham Hotspur យកឈ្នះ Sheffield United នៅក្របខ័ណ្ឌ Premier League កាលពីយប់មិញ
អត្ថបទដោយ៖
សារ៉ាន ទីងី
កីឡាករ Gareth Bale រកបាន៣ គ្រាប់ម្នាក់ឯង ជួយអោយក្រុមម្ចាស់ផ្ទះ Tottenham Hotspur យកឈ្នះ Sheffield United ៤:០ នៃក្របខ័ណ្ឌ Premier League កាលពីយប់មិញ ។

៤គ្រាប់របស់មាន់ខ្នាយមាស រកបានដោយកីឡាករ Gareth Bale ៣គ្រាប់ម្នាក់ឯង នៅនាទី៣៦ នាទី៦១ និងនាទី៦៩ ចំណែកគ្រាប់ទី៤ រកបានកីឡាករ Heung-Min Son នៅនាទី៧៧ ។ លទ្ធផលនេះធ្វើឱ្យ Tottenham ឈរនៅលេខរៀងទី៥ ដោយនៅសល់៤ប្រកួតទៀត ដើម្បីប្រជែងវគ្គជម្រុះ Champions League ។

គួរបញ្ជាក់ថា លោក Ryan Mason គ្រូបង្វឹកបណ្តោះអាសន្ន បាននិយាយថា Bale មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយ Spur ដើម្បីប្រជែងចមណាត់ថ្នាក់ទី៣ សម្រាប់វគ្គជម្រុះ Champions League រដូវកាលក្រោយ ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។