ម្ចាស់ផេកម៉េង លី Sport និងសេវាឥតស្រមោល ម៉ាប់ឆ្វេង អំពាវនាវឲ្យពេលរដ្ឋចូលរួមការពារជំងឺកូវីដ-១៩ គោរពតាមវិធានការរាជរដ្ឋាភិបាល
ម្ចាស់ផេក ម៉េង លី Sport ដែលជាផេកហ្វេសបុកល្បីខាងឡាយកីឡាបាល់ទះក្រៅអាជីព លេង តាមទីលានទូទាំងព្រះរាជាណាចក្រកម្ពុជា លោក ម៉េង លី ព្រមជាមួយកីឡាករបាល់ទះ ល្បីឈ្មោះក្រៅអាជីពកីឡាករ គ្រឹល ម៉ាប់ ហៅម៉ាប់ ឆេ្វង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល កុំល្មើសបំរាម បើពុំមានការចាំបាច់សូមកុំចេញក្រៅ ដើម្បីការពារការីករាលដាលជំងឺកូវីដ-១៩ ។
សូមរំលឹកថា កីឡាករ គ្រឹល ម៉ាប់ ហៅម៉ាប់ ឆេ្វង ដែលទស្សនិកជនធ្លាប់ស្គាល់ថាជាដៃគូរបស់ កីឡាករ វេត សុវណ្ណនាឌ រហ័សនាម ប្តូរចង្កេះលើអាកាស បានចាប់ដៃគូគ្នាមានភាពល្បីល្បាញ មានឈ្មោះថា ដាវញី ឈ្មោល ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់បំរាមបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីការពារជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ អ្នកឆ្លងសរុប ១៥៣៦១នាក់ អ្នកជាសះស្បើយ ១៥៣០នាក់ អ្នកកំពុងព្យាបាល ៩៨១៨នាក់ អ្នកស្លាប់ ១០៦នាក់ ៕