លោក ជា រិទ្ធ អះអាងថា កីឡាករ ឈុត សិរីវ៉ាន់ថង មានការវិវឌ្ឍបច្ចេកទេសលឿនខុស ពីការហ្វឹកហាត់នៅខេត្ត

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាករគុនខ្មែរ ឈុត សិរីវ៉ាន់ថង ដែលមានរហ័សនាមថា រីហ៊ូមាស ខេត្តបាត់ដំបង បច្ចុប្បន្នបានជាប់ជាកីឡាករជម្រើសជាតិ ឃីត ប៊ុកស៊ីង កំពុងហ្វឹកហាត់ហ្វឹកហាត់ ជាមួយលោកគ្រូ ជា រិទ្ធ បឺត ខាំ និង សៅ ប៊ុននឿន នៅរាជធានីភ្នំពេញ ។
លោក ជា រិទ្ធ អះអាងថា សិរីវ៉ាន់ថង មានការវិវឌ្ឈបច្ចេកទេសលឿន ខុសពីការហ្វឹកហាត់នៅខេត្តបាត់បង ទាំងកម្លាំង ទម្រង់វាយ បន្ទាប់ពីទទួលបានការបង្ហាត់ពីគ្រូ ៣រូប លើវិញ្ញាសា ឃីត បុកស៊ីង ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នៅចុងឆ្នាំ២០២១នេះ ។

លោក ជា រិទ្ធ បញ្ជាក់ទៀតថា ឈុត សិរីវ៉ាន់ថង បានប្តូរទម្រង់វាយបែបគុនខ្មែរ មកជាទម្រង់វាយរបៀបឃីតប៊ុកស៊ីង គឺការចេញទាំងដៃ ទាំងជើងរហ័សលឿនជាងមុន និងមានស្មារតីប្រយុទ្ធល្អខ្លាំង ។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ ឃីត ប៊ុកស៊ីង បានបញ្ជាក់ថា ព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី១០រូប ទៅចូលរួម ក្នុងនោះកីឡាករ ៦រូប កីឡាការិនី៤រូប បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតិអោយមានការហ្វឹកហាត់ប្រមូលផ្តុំ តែដោយសារវិបត្តិជំងឺកូវីត-១៩ មជ្ឈមណ្ឌលជាតិហ្វឹកហ្វែនកីឡា បានប្រកាសរំសាយអោយហ្វឹកហាត់តាមផ្ទះរៀងៗខ្លួន ។ ទាក់ទងនឹងសមាសភាពវិញ លោក ហេង សុខឃន មិនទាន់បញ្ជាក់ថាកីឡាករឬកីឡាការិនីរូបណានោះទេ ពីព្រោះត្រូវរងចាំធ្វើការប្រកួតជម្រុះ ដើម្បីស្វែងរកអត្តពលិកមានសក្តានុពលគ្រប់គ្រាន់អាចប្រជែងមេដាយជូនកម្ពុជាបាន ។


សូមបញ្ជាក់ថា កីឡាករ ឈុត សិរីវ៉ាន់ថង ជាអ្នកប្រដាល់គុនខ្មែរជួមុខ ចេញពីខេត្តបាត់ដំបងធ្លាប់យកឈ្នះអ្នកប្រដាល់គុនខ្មែរជួរមុខ ទាំងអ្នកប្រដាល់ជាតិ និងអន្តរជាតិ ។ សិរីវ៉ាន់ថង ត្រូវបានសហព័ន្ធកីឡាប្រដាល់ ឃីត ប៊ុកស៊ីង បានជាប់ជម្រើសជាតិ ក្នុងឆ្នាំ២០២១នេះ ក្នុងចំណោមកីឡាករ កីឡាការិនី៩នាក់ផ្សេងទៀត ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner