កម្មវិធីភូមិសាស្រ្តនយោបាយ៖ តើវិបត្តិនៅមីយ៉ាន់ម៉ានិងបញ្ចប់នៅតាមរបៀបណា? (មានវីដេអូ)
វិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា រហូតមកដល់ពេលនេះមានរយៈពេលបីខែ បីខែកន្លងមក ប្រទេសនេះ បានបញ្ហាចលាចល ការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមយោធា បន្ទាប់ពីមានការបញ្ចប់រដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី០១ ខែកុម្ភះកន្លងទៅ។ ការតវ៉ានៅចុងសប្តាហ៍នេះកាន់តែមានសកម្មភាពខ្លាំង មានការបំផ្ទុះគ្រាប់នៅតាមអគាររដ្ឋាភិបាល និងបង្កឱ្យមនុស្សស្លាប់ជាច្រើននាក់។ ដំណោះស្រាយ ការអន្តរាគមន៍ពីអាស៊ាន បានជំរុញឱ្យមេដឹកនាំបច្ចុប្បន្នពិចារណាលើផ្លូវដោះស្រាយវិលទៅរកភាពប្រក្រតីឡើងវិញ ប៉ុន្តែទោះជាយ៉ាងណា ត្រូវការពេលវាជាច្រើន ដើម្បីរៀបចំប្រទេសឱ្យមានភាពស្ងប់ស្ងាត់ និង ការពង្រឹងសន្តិភាពជាមួយបណ្តាក្រុមជនជាតិភាគតិច ដែលកំពងពង្រឹងសំលេង និងកម្លាំងតបតជាមួយរដ្ឋាភិបាល។ តើប្រទេសមីយ៉ាន់ម៉ាអាចគេចផុតពីសង្រ្គាមស៊ីវិលបានដែរឬទេ? នេះជាសំណួរដែលរដ្ឋភិបាលដែលនិយមយោធានេះត្រូវដោះស្រាយដើម្បីប្រជាជាតិ ដែលមានមនុស្សរស់នៅច្រើន ៤០លាននាក់។