ប្រជាពលរដ្ឋ ១០០គ្រួសារ រស់នៅក្នុងភូមិខ្នាចអំពរ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលធ្វើចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់ កន្លងមក បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង

អត្ថបទដោយ៖
ធី ដា

អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារមួយក្រុមចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយជាស្បៀងបន្តិចបន្តួចជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនិងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និង កំពុងតែធ្វើចត្តាឡីស័ក រយៈ
ពេល១៤ថ្ងៃ ចាប់តាំងពីថ្ងៃទី២២ខែមេសាឆ្នាំ២០២១ស្ថិតមៅក្នុងតំបន់បិទខ្ទប់ ចំនួន១០០គ្រួសារក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៣ខែឩសភាឆ្នាំ២០២១នេះ ដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងអមដំណើរដោយឯកឧត្តមទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ស្នងការនគរបាលខេត្ត ព្រមទាំងអស់លោក-លោកស្រី ប្រធានមន្ទីរជុំវិញខេត្តនិងអាជ្ញាធរស្រុកនិងមូលដ្ឋានគ្រប់ថ្នាក់ បាននាំយកអំណោយមួយចំនួន រួមមាន៖ អង្ករចំនួន២០គក្រ. មី១កេស សៀង០៣ដប ទឹកត្រីនិងទឹកសុទ្ធ ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង ដើម្បីចែកជូនដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កហើយនិងត្រូវបញ្ចប់នៅថ្ងៃទី០៥ខែឧសភាឆាប់ៗខាងមុខនេះ និងដើម្បីជួយសម្រាលជីវភាពការលំបាករបស់បងប្អូនទាំងនោះ និងថវិកាចំនួន៤លានរៀលជូនដល់រដ្ឋបាលស្រុកទីនោះផងដែរ។

តាមការគូសបញ្ជាក់ពីលោកស្រី ប៊ិន ប៉ូឡែនអភិបាលស្រុករុក្ខគីរី បានគូសបញ្ជាក់ថា:ភូមិខ្នាចអំពរ មានប្រជាពលរដ្ឋរស់នៅ សរុបចំនួន ៣០៦ គ្រួសារ គិតជាមនុស្សរាយ ១.៣១៦នាក់។ក្រោយរកឃើញករណីនៃការរឆ្លងជម្ងឺកូវីដ-19ពីបុរសម្នាក់មានទីលំនៅក្នុងភូមិនេះ។រដ្ឋបាលស្រុក បានចាត់តាំងកម្លាំងសរុបដើម្បីបិទខ្ទប់នៅក្នុងភូមិខ្នាចអំពរឃុំព្រែកជីក ជាបន្ទាន់ភ្លាមៗ ចាប់តាំងពីយប់ថ្ងៃទី២១ខែមេសា ដោយបានដាក់បម្រាមហាមឃាត់រារាំង ពីការចេញចូលឆ្លងកាត់ភូមិខាងលើនេះ។ នៅក្នុងវិធានការចំពោះមុខនេះ អាជ្ញាធរស្រុកបានធ្វើការបិទខ្ទប់លំនៅដ្ឋានចំនួន៩៦ខ្នងផ្ទះ នៅតាមបណ្តោយផ្លូវក្នុងភូមិខាងលើ ប្រវែងប្រមាណជាង២គីឡូម៉ែត្រ។ នៅតាមខ្នងផ្ទះនីមួយៗ គិតជាមនុស្សរាយ ក្នុងមួយខ្នងផ្ទះប្រមាណពី៥-៧នាក់។គិតជាមនុស្សរាយ សរុបប្រមាណ ៥៧៦នាក់ និងហាមដាច់ខាតមិនអនុញ្ញាតិឱ្យចេញក្រៅផ្ទះ ដោយបានធ្វើការអប់រំបងប្អូនទាំងនោះឲ្យមានការយោគយល់អធ្យាស្រ័យនិងត្រូវចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើចត្តាឡីស័កក្នុងផ្ទះរៀងៗខ្លួន។ប្រសិនបើមាមបញ្ហាសុខភាពផ្សេងៗក៏ត្រូវរាយការណ៍ភ្លាមៗឲ្យអាជ្ញាធរបានដឹង។

កន្លងទៅនៅក្នុងការចុះត្រួតពិនិត្យលក្ខណៈភូមិសាស្ត្ររបស់ភូមិដែលកំពុងធ្វើការបិទខ្ទប់នេះឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានជួបជាមួយប្រជាពលរដ្ឋដែលកំពុងឃុំខ្លួនក្នុងផ្ទះធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីបញ្ចៀសឲ្យផុតពីបញ្ហាប្រឈមក្នុងការឆ្លងរីករាលដាលនៅក្នុងតំបន់បិទខ្ទប់ដោយបានសំណូមពរ សុំឲ្យបងប្អូន មានការយោគយល់នូវបញ្ហាបិទខ្ទប់និងពីបញ្ហាប្រឈមការឆ្លងពិកូវីដ-19 មួយរយៈសិនទម្រាំតែបញ្ចប់និងវិលទៅរកភាពធម្មតាឡើងវិញ។ ដោយឡែកនៅថ្ងនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏ថ្លែងអំណរគុណនិងបានកោតសរសើចំពោះបងប្អូននៅទីនេះ ដែលបានចូលរួមនូវវិធានការរដ្ឋបាលរបស់អាជ្ញាធរខេត្តនិងនៅមូលដ្ឋានផ្ទាល់ ដែលបានដាក់ចេញកន្លងមកនិងដើម្បីជួយទប់ស្កាត់ពីការឆ្លងរីករាលក្នុងសហគមន៍។ជាមួយគ្នានេះបងប្អូនបានចូលរួមក្នុងការយកវត្ថុសំណាក់ធ្វើតេស្តរកមេរោគកូវីដ19ជាមួយក្រុមគ្រូពេទ្យកន្លងមក។ហើយនៅថ្ងៃទី០៥ខាងមុខនេះ បងប្អូន និងអាចរស់នៅដោយវិលទៅរកសភាពធម្មតាឡើងវិញហើយ ក្នុងការប្រកបរបរស្រែចម្ការ និងការធ្វើអាជីវកម្មផ្សេងៗដើរហើរក្នុងភូមិបានជាប្រក្រតិឡើងវិញហើយ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ងួន រតនៈ និងឯកឧត្តម អ៊ុយ រី ក៏បានសំណូមពរដល់បងប្អូនរស់នៅតំបន់នេះសូមបន្តចូលរួមអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាប្រចាំបន្តទៀតតាមរយៈ ៣ការពារ ៣កុំ និង២ត្រូវចូលរួម ជាមួយរាជ
រដ្ឋាភិបាល ក្រសួងសុខាភិបាល និងជាមួយអាជ្ញាធរនៃរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់កុំឲ្យមានរលងរាលដាលកូវីដ-19 នៅក្នុងសហគមន៍ របស់ខ្លួនរស់នៅ។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរីខេត្តបាត់ដំបង ជាច្រើននាក់ ដែលកំពុងតែធ្វើចត្តាឡីស័កក្នុងផ្ទះរៀងៗខ្លួន ដោយចេញមកទទួលអំណោយ របស់ សម្តេចក្រឡាហោម ក៏បានសម្តែងនិងថ្លែងនូវការអរគុណនិងដឹងគុណចំពោះរាជរដ្ឋាភិបាល ក្រសួងខាភិបាល ជាពិសេសសម្តេចក្រឡាហោម សខេង ដែលបានផ្តល់នូវស្បៀងអាហារដែលជាតំរូវការក្នុងជីវភាពប្រចាំថ្ងៃ ក្នុងពេលដែលពួកគាត់បានបំពេញកាតព្វកិច្ចក្នុងការធ្វើចត្តាឡីស័កកន្លងមកដោយបានឧបត្ថម្ភនូវស្បៀងអាហារដើម្បីជួយសំរាលជីវភាពរស់នៅ និងការលំបាករបស់ពួកគាត់នៅថ្ងៃនេះ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner