ភូមិចំនួន៨ នៅក្នុងតំបន់ក្រហម ត្រូវគេរកឃើញមានឆ្លងជំងឺកូវីដ-១៩ ខ្លាំងនៅនៅរាជធានីភ្នំពេញ នៅថ្ងៃនេះ
ក្រសួងសុខាភិបាលនៅថ្ងៃទី៤ឧសភានេះ បានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៣៨នាក់ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកឆ្លងច្រើនជាងគេ គឺចំនួន៦០៨នាក់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី៤ឧសភាឆ្នាំ២០២១ បានបង្ហាញឈ្មោះភូមិចំនួន៨ ដែលត្រូវគេរាយការណ៍ថា មានការឆ្លងជំងឺកូវីដ-១៩ខ្លាំងជាងគេក្នុងរាជធានីភ្នំពេញ។
ភូមិទាំង៨រួមមាន លំដាប់ទី១ ភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី២ គឺភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៣ គឺភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, លំដាប់ទី៤គឺ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៥ គឺភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ, លំដាប់ទី៦គឺ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងលំដាប់ទី៨គឺ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង៨នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទាក់ទងទៅលេខ ១១៥។
