ទាន់​ហេតុការណ៍​! ​គណប្រតិភូ​ឥណ្ឌា​ទៅ​ប្រជុំ​ ​G​7 ​នៅ​អង់គ្លេស​ ​មាន​ផ្ទុក​កូ​វី​ដ​១​៩​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​ ​បាន​ចេញផ្សាយ​នៅ​មុននេះ​បន្តិច​ថា​ ​ក្នុងចំណោម​គណប្រតិភូ​ឥណ្ឌា​ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​បណ្តាល​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​៧​ ​ឬ​ហៅ​កាត់​ថា​ ​G​7 ​នៅ​ចក្រភពអង់គ្លេស​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ដាច់ដោយឡែក​ ​ក្រោយ​រក​ឃើញ​សមាជិក​គណប្រតិភូ​២​នាក់​វិជ្ជមាន​កូ​វី​ដ​១​៩​ ​នេះ​បើ​ផ្អែក​តាម​រាជរដ្ឋាភិបាល​អង់គ្លេស​ ​នា​ថ្ងៃពុធ​ ​ទី​៥​ ​ឧសភា​ ​២​០​២​១​នេះ​។​

​មន្ត្រី​អង់គ្លេស​ថា​ ​«​គណប្រតិភូ​២​នាក់​បាន​ផ្ទុក​កូ​វី​ដ​១​៩​ ​ដូច្នេះ​គណប្រតិភូ​ទាំងអស់​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​»​
​ប្រភព​បន្ថែម​ទៀត​ថា​ ​«​កិច្ច​ប្រ​ជុំ​នៅតែ​អាច​ដំណើរការ​ប៉ុន្តែ​រឹត​បន្តឹង​ខ្លាំង​ ​រួម​ទាំង​ការ​តេ​ស្ត​ប្រចាំថ្ងៃ​ ​គ្រប់​គណប្រតិភូ​ទាំងអស់​»​។

យ៉ាងណាក៏ដោយ​ ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​ N​a​d​him​ ​Z​a​haw​i​ ​មិន​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ទេ​។​ តាមពិតទៅ ឥណ្ឌា​មិនមែន​ជា​សមាជិក​ ​G​7 ​ប៉ុន្តែ​ត្រូវ​បាន​អញ្ជើញ​ដោយ​អង់គ្លេស​ ​ចូលរួម​កិច្ចប្រជុំ​ស​ប្តាហ៍​នេះ​ ​ជាមួយ​អូស្ត្រាលី​ ​អាហ្វ្រិក​ខាងត្បូង​ ​និង​កូរ៉េ​ខាងត្បូង​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner