សច្ចាប្រណិធានវេជ្ជសាស្ត្រ “Hippocratic Oath” ជាសម្បថក្រមសីលធម៌ចំណាស់មួយសំរាប់ក្រុមគ្រូពេទ្យនាជំនាន់ដើម និងត្រូវបានអនុវត្តនៅគ្រប់ទីកន្លែង
អត្ថបទដោយ៖
AMS OneMinute
អត្ថបទដើមត្រូវបានសរសេរក្នុងចន្លោះសតវត្សទី៣ និងទី៥ ជាភាសាក្រិច ដោយ ហ៊ីប៉ូក្រាតទី២ ដែលជាឥស្សរជនឆ្នើមក្នុងប្រវត្តិសាស្ដ្រនៃវេជ្ជសាស្ដ្រក្រិច ហើយក្រោយមកត្រូវបានបកប្រែជាភាសាឡាតាំងក្នុងកំឡុងឆ្នាំ១៥៩៥។
និស្សិតពេទ្យវ័យក្មេងដែលទើបចាប់ផ្ដើមអាជីពជាគ្រូពេទ្យត្រូវស្បថសច្ចាជាមុនសិន។ ខ្លឹមសារនៃសច្ចាប្រណិធាននេះរួមមាន ការព្យាបាលអ្នកជំងឺឱ្យអស់ពីលទ្ធភាព ការថែរក្សាព័ត៌មានសំងាត់របស់អ្នកជំងឺ ព្រមទាំងសច្ចាបង្រៀនចំណេះដឹងវេជ្ជសាស្ដ្រដល់អ្នកជំនាន់ក្រោយ។
