Floyd Mayweather បានឱ្យមិត្តស្រីរបស់ខ្លួន ចេញពីផ្ទះមួយរយៈ ដើម្បីហ្វឹកហាត់ ត្រៀមជួប Logan Paul
អត្ថបទដោយ៖
សារ៉ាន ទីងី
អ្នកប្រយុទ្ធមិនដែលចាញ់របស់សហរដ្ឋអាមេរិក Floyd Mayweather នឹងត្រូវប្រកួតជាមួយកីឡាករ Logan Paul នៅថ្ងៃទី៦ ខែមិថុនាខាងមុខនេះ ដែលមានការ Live ផ្ទាល់ នៅលើបណ្តាញ Youtube និងអ្នកគាំទ្រត្រូវចំណាយ៥០ដុល្លារ ដើម្បីទស្សនា ។ ត្បិតតែវាមិនមែនជាប្រកួតផ្លូវការមែន ប៉ុន្តែ Floyd បានត្រៀមខ្លួនខ្លាំងណាស់សម្រាប់ជំនួបមួយនេះ ។

ដើម្បីទុកពេលវេលាឱ្យខ្លួនរៀបចំកន្លែងហ្វឹកហាត់ និងបានហាត់ពេញលេញត្រៀមប្រកួតនាពេលខាងមុខ អ្នកប្រយុទ្ធ Floyd Mayweather បានឱ្យមិត្តស្រីរបស់ខ្លួននាង Anna Monroe ចាកចេញពីផ្ទះសិន ។ ការដាក់ផែនការហ្វឹកហាត់បែបនេះ មានន័យថា ចាប់ពីពេលនេះទៅ Floyd នឹងផ្ដោតតែលើការហាត់មួយមុខប៉ុណ្ណោះ មិនគិតរឿងមិត្តស្រីអ្វីទៀតនោះទេ ពោលគឺសម្រុកហាត់ឱ្យខ្លាំងវិញតែម្ដង ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។

