ទិន្នន័យធ្វើតេស្តដំបូងបង្ហាញថា ការចាក់វ៉ាក់សាំង Moderna ដូសទី៣អាចបង្កើនអង់ទីករប្រឆាំង Covid-19 បំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង និងប្រេស៊ីល
អាមេរិក៖ ក្រុមហ៊ុន ម៉ូឌែណា (Moderna) បញ្ជាក់ថា យោងតាមទិន្នន័យសាកល្បងដំបូងលើមនុស្សបានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី ៣ អាចជួយបង្កើនបរិមាណអង់ទីករប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមនៅប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ។
ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបញ្ជាក់ថា វ៉ាក់សាំងដូសទី៣ ដែលចាក់លើអ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំង២ដូស រួចរាល់ ក៏មានសមត្ថភាពបង្កើនអង់ទីករប្រឆាំងនឹងវីរុសកូវីដ១៩ដើមផងដែរ ។
ក្រុមហ៊ុន ម៉ូឌែណា កំពុងធ្វើតេស្ដការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដ៤០នាក់ និងកំពុងអភិវឌ្ឍវ៉ាក់សាំងថ្មីមួយទៀតប្រឆាំងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង ដោយវ៉ាក់សាំងនេះមានឈ្មោះថា mRNA-1273.351 ។ ម៉ូឌែណាក៏កំពុងសិក្សាស្រាវជា្រវដែរការចាក់វ៉ាក់សាំងលាយឡគ្នារវាងបេក្ខភាពវ៉ាក់សាំងថ្មី និងវ៉ាក់សាំងដែល មានស្រាប់ផងដែរ ៕ ប្រភព៖ CNA


