ឯកឧត្តម ជា វ៉ាន់ដេត ផ្តល់អំណោយជូនកម្មករ ៣០០០នាក់ កំពុងចត្តាឡីស័កនៅក្នុងស្រុកបាទី ខេត្តតាកែវ

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានផ្តល់អំណោយជូនបងប្អូនកម្មករ កម្មការិនី ចំនួន ៣០០០នាក់ ដែលកំពុងអនុវត្តការធ្វើចត្តាឡីស័កនៅក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

អំណោយ របស់ឯកឧត្តម ជា វ៉ាន់ដេត បានប្រគល់ជូន តាមរយៈលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ ព្រមទាំងសហការី ជូនដល់បងប្អូនកម្មករ កម្មការិនីទាំងនោះរួមមានៈ មីចំនួន ១០០០កេសតូច ទឹកសុទ្ធចំនួន ៣០០០យួរ ម៉ាស់ចំនួន ៣០០០ប្រអប់ អាកុលចំនួន ៤៥០លីត្រ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ថវិកាចំនួន ៣៤ លានរៀល ដើម្បីឧបត្ថម្ភដល់ មណ្ឌលចត្តាឡីស័កនៃឃុំនីមួយៗរបស់ស្រុកបាទី, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកស្រុក ដើម្បីប្រើប្រាស់ក្នុងតម្រូវការចាំបាច់ផ្សេងៗផងដែរ។

បន្ថែមពីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានរំលឹកដល់បងប្អូនកម្មករ កម្មការិនី បន្តអនុវត្តការធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងអនុវត្តវិធានការ ៣ការពារ ៣កុំ រក្សាអនាម័យ និងសុខភាពឱ្យបានកាន់តែល្អផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner