លោក លី ដែលជាកសិករដាំបន្លែនៅខេត្ត សានទុង ភាគខាងជើងនៃប្រទេសចិនអាចប្រមូលទិន្នផលបន្លែប៉េងប៉ោះដល់ទៅ ៣ដងក្នុងមួយឆ្នាំ ដោយសារតែការប្រើប្រាស់បច្ចេកទេសថ្មីហៅថា “Winter Greenhouse Technology”

អត្ថបទដោយ៖
AMS OneMinute

ផ្ទះកញ្ចក់នេះមានដំបូលកោងសង់ពីបំពង់ដែក ទប់ដោយសសរស៊ីម៉ង់ត៍ និងស្រោបដោយប្លាស្ទិក និងសម្ភារៈអ៊ីសូឡង់ពីខាងក្រៅដែលអាចរក្សាសីតុណ្ហភាពខាងក្នុងដល់ទៅ ៣៥អង្សារនារដូវរងារ។ មិនតែប៉ុណ្ណោះ លោក លី បានចិញ្ចឹមសត្វឃ្មុំធ្វើជាភ្នាក់ងារដឹកនាំគ្រាប់លម្អងសំរាប់ដើមប៉េងប៉ោះ និងការពារពីជំងឺ។ សត្វឃ្មុំ ១ក្បាលអាចដឹកនាំគ្រាប់លម្អងទៅកាន់ដើមប៉េងប៉ោះបានជាង ២.០០០ដើមក្នុង១ថ្ងៃ។

សព្វថ្ងៃ កសិកម្មបែបផ្ទះកញ្ចក់នេះមានទំហំផ្ទៃដីដល់ទៅ ៤០ម៉ឺនហិចតា និងអាចផ្គត់ផ្គង់បន្លែប៉េងប៉ោះនៅក្នុងទីផ្សារចិនភាគខាងជើងដល់ទៅ ៤.៥លានតោនក្នុងរដូវរងា។

ប្រភព៖ CGTN

ads banner