អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៧លាន៥៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៨ម៉ឺននាក់ និងជាសះស្បើយ១៣៤លាន៩៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៧លាន៥៥ម៉ឺន១ពាន់១៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៨ម៉ឺន៤ពាន់៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៤លាន៩៨ម៉ឺន៣៩៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៤១ម៉ឺន៨ពាន់៨២៦នាក់ ស្លាប់ចំនួន៥៩ម៉ឺន៤ពាន់៩១១នាក់ និងជាសះស្បើយចំនួន២៦លាន៣២ម៉ឺន៤ពាន់៧៥៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២១លាន៨៩ម៉ឺន២ពាន់៦៧៦នាក់ ស្លាប់២៣ម៉ឺន៨ពាន់២៧០នាក់ និងជាសះស្បើយ១៧លាន៩៣ម៉ឺន៩៦០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៨ម៉ឺន៧ពាន់៣៦០នាក់ ស្លាប់ចំនួន៤១ម៉ឺន៩ពាន់៣៩៣នាក់ និងជាសះស្បើយ១៣លាន៦៤ម៉ឺន៤៧៨នាក់ ៕ ប្រភព៖ worldometers

