សំ បូរ៉ាវី ប្តេជ្ញាចិត្តបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាព ទោះបីស្ថានភាពជំងឺកូវីដ១៩ជាឧសគ្គធំក្នុងការហ្វឹកហាត់

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាករ សំ បូរ៉ាវី ដែលត្រូវបានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជ្រើសរើសជាកីឡាករជម្រើសជាតិហាត់ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានា និងត្រៀមសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានត្អូញត្អែពីការលំបាកអំឡុងពេលហ្វឹកហាត់ក្នុងស្ថានភាពជំងឺកូវីដ១៩រីករាលដាលចូលសហគមន៍។
សំ បូរ៉ាវី បញ្ជាក់ថា ក្នុងស្ថានភាពជំងឺកូវី១៩រីករាលដាលចូលដល់សហគមន៍នេះ ក្រុមអត្តពលិកជម្រើសជាតិទូកទាំងអស់បានរំសាយទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយ ក្នុងស្ថានភាពដ៏លំបាកនេះ អត្តពលិកយើងទាំងអស់ក៏នៅតែបន្តការហ្វឹកហាត់ដោយខ្លួនឯង ដើម្បីការពារការធ្លាក់ចុះសមត្ថភាពនិងរក្សាសទ្ធិផលដែលបានហ្វឹកហាត់កន្លង។

បូរ៉ាវី ពន្យល់ថា ការហ្វឹកហាត់នៅផ្ទះនេះ ពិតជាជួបបញ្ហាលំបាក ព្រោះគ្មានសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់ គ្មានគ្រូនៅជិតពន្យល់នែណាំពីបច្ចេកទេស។ តែទោះជាយ៉ាងនេះក្តី ស្ថិតនៅក្នុងបរិបទចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩ សំ បូរ៉ាវី ប្តេជ្ញាចិត្តបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីគុណភាពត្រៀមចូលរួមប្រជែងដណ្តើមជ័យជំនះពីការប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខ ពិសេស ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ដោយសាតែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៃការរីករាលដាលជំងឺកូវីដ១៩ចូលដល់សគមន៍ ក្រសួងអប់រំយុវជន និងកីឡាបានរំសាយអត្តពលិកហ្វឹកហាត់ត្រៀមស៊ីហ្គេមគ្រប់ប្រភេទកីឡាមិនឲ្យមានការហ្វឹកហាត់ជួបជុំ ដោយតម្រូវឲ្យពួកគេម្នាក់ហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនយ៉ាងតិច៣ម៉ោងក្នុង១ថ្ងៃ ដោយមានការណែនាំពីគ្រូបង្វឹក ដើម្បីការពារការធ្លាក់ចុះសមត្ថភាព៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner