នារីម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តមួយគ្រឿង បណ្តាលឲ្យរថយន្តកិនបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ នារីម្នាក់ បានជិះម៉ូតូទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តមួយគ្រឿង បណ្តាលឲ្យរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកេីតឡេីងនៅវេលាម៉ោង៩ និង៥៥នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វារត្រេីយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សាកសពស្លាប់មានឈ្មោះ រ័ត្ន ចាន់ណារុណ (ហៅ អាខួច) ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុុ គេឃេីញនារីម្នាក់ ជិះម៉ូតូម៉ាល Honda Scoopy មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-4083 ជិះម្នាក់ឯង ធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វារ មកទទ្ទឹមគ្នា ជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Lexus LX 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 ធ្វេីដំណេីររួមគ្នាពីរនាក់ប្ដីប្រពន្ធ ខណៈមកដល់ត្រង់ចំណុចកេីតហេតុ ខាងលើ ស្របនិងផ្លូវរួមតូចផង ក៏ស្រាប់តែទាក់ដៃចង្កូតម៉ូតូម៉ាក Honda Scoopy ជាមួយរថយន្តម៉ាក Lexus LX 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 មុខខាងស្ដាំ បណ្ដាលឲ្យម៉ូតូម៉ាកHonda Scoopy ដួល និងម្ចាស់ម៉ូតូខ្ទៀតចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ តែម្តង។ ចំណែកឯ អ្នកបេីករថយន្ត ដោយឃេីញថាខ្លួនបានកិននារីម្នាក់ស្លាប់ភ្លាម ៗ ក៏បានឈប់រថយន្ត រួចដេីរទៅសំដៅសមត្ថកិច្ចចរាចរណ៍ក្រុង ដែលប្រចាំការគោលដៅ២៤ម៉ោង ដេីម្បីរាយការណ៍ប្រាប់រឿងករណីខាងលេី។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគ នៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទាំងពីរគ្រឿងយកទៅក្សាទុក រួមទាំងអ្នកបេីករថយន្តបង្ក រងចាំដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់ ។ ចំណែកឯ សាកសពវិញ សមត្ថកិច្ចបានធ្វេីកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តក្ដីចាស់ ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner