អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី យកផ្តល់ជូនប្រជាជនកំពុងខ្វះខាតស្បៀងអាហារដែលស្ថិតក្នុងតំបន់បិទខ្ទប់ ចំនួន២០០គ្រួសារ នៅក្នុងមូលដ្ឋានខេត្តតាកែវ

តាកែវ ៖ លោក គិត ច័ន្ទគ្រឹស្នា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ តំណាង លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងមានការចូលរួមពីសំណាក់ លោក ទូច រដ្ឋា នាយកសហគ្រាសចុងភៅ សេង ហុកហេង (តំណាងមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ និងជា Admin Group Telegram AntiCovid19Cambodia) បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មកចែកជូនប្រជាជនដែលកំពុងខ្វះខាតស្បៀងអាហាររស់នៅក្នុងតំបន់បិទខ្ទប់ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺ កូវីដ-១៩ ចំនួន២០០គ្រួសារ នៅក្នុងមូលដ្ឋានខេត្តតាកែវ តាមរយៈសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា កាលពីថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ។

គ្រួសារនីមួយៗទទួលបាន៖ អង្ករ ១០គ.ក ឱសថប្រចាំគ្រួសារ១ប្រអប់(មានបួនមុខ) ទឹកស៊ីអុីវ ១ដប ទឹកត្រី១ដប ត្រីខកំប៉ុង៤កំប៉ុង មី១០កញ្ចប់។ នាឱកាសនេះដែរ លោក គិត ច័ន្ទគ្រឹស្នា បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានី និង លោក សុខ ពុទ្ធិវុធ និងសូមឱ្យ បងប្អូន ពូមីង លោកយាយ លោកតា ថែរក្សាសុខភាព ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ព្រមទាំងវិធានការនានា ដែលក្រសួងសុខាភិបាល បានណែនាំដេីម្បីជៀសផុតពីជំងឺ កូវីដ -១៩ទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner