រដ្ឋបាលខេត្តព្រះវិហារ ផ្អាកបិទអាហារដ្ឋាន និងរកឃើញអ្នកប៉ះពាល់ ផ្ទាល់និងប្រយោល០៩នាក់ជាមួយឈ្មោះនឹម អេង មានផ្ទុកកូវីដ១៩ ដែលមានប្រវត្តិឆ្លងកាត់ខេត្តព្រះវិហារ

ខេត្តព្រះវិហារ : នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារបានចេញនូវសេចក្តីប្រកាសព័ត៌មានស្ដីពីករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន០១នាក់ឈ្មោះនឹមអេង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាញ់ត្បូង ឃុំជ្រៃជ័យស្រុកសំរោង ខេត្តតាកែវ ធ្លាប់បានធ្វើដំណើរឆ្លងកាត់ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះ និងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ចំនួន០១នាក់ ឈ្មោះ ផតសុភាព អ្នករត់តុអាហារដ្ឋានណារ៉ែន ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប និងអ្នកប៉ះពាល់ប្រយោលចំនួន០៨នាក់ទៀតក្នុងម្ចាស់និងក្រុមគ្រួសារ ព្រមទាំងអ្នករត់តុអាហារដ្ឋាននោះតែម្តង។ ចំពោះវិធានការ អ្នកប៉ះពាល់ផ្ទាល់ ត្រូវបាននាំយកទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កស្រុកឆែប  និងអ្នកប៉ះពាល់ប្រយោលទាំង០៨នាក់ទៀត ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ព្រមទាំងបានផ្អាកជាបណ្តោះអាសន្នអាជីវកម្មអាហារដ្ឋានណារ៉ែន ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner