រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃច័ន្ទបានជំរុញឱ្យអង្គការសុខភាពពិភពលោកអញ្ជើញកោះតៃវ៉ាន់ចូលរួមក្នុងកិច្ចប្រជុំមួយនៅខែឧសភានេះ

អត្ថបទដោយ៖
AMS OneMinute

អាមេរិក និងរដ្ឋាភិបាលប្រទេសធំៗដទៃទៀតមិនមានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងប្រទេសខ្លះទៀតបានសម្តែងការគាំទ្រកាន់តែខ្លាំងឡើងសំរាប់កោះតៃវ៉ាន់ក្នុងកំឡុងពេលមានជំងឺរាតត្បាត។

តើការអញ្ជើញតៃវ៉ាន់ទៅចូលរួមកិច្ចប្រជុំអន្តរជាតិមានន័យដូចម្តេច?

ប្រទេសភាគច្រើនក្នុងពិភពលោក បានទទួលស្គាល់គោលនយោបាយចិនតែមួយ ដូចជាកម្ពុជាជាដើម។ សូម្បីសហរដ្ឋអាមេរិក ចាប់ផ្តើមពីសម័យប្រធានាធិបតីនិចសុន (ទសវត្សរ៍ឆ្នាំ១៩៧០) ក៏បានប្រកាសគាំទ្រនយោបាយចិនតែមួយ ដោយសារពេលនោះអាមេរិកចង់សហការជាមួយចិន ដើម្បីទប់ទល់ឥទ្ធិពលរបស់សហភាពសូវៀត។ កាលនោះ រដ្ឋាភិបាលតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តអាមេរិកដែលអង្គុយនៅកៅអីអង្គការសហប្រជាជាតិសុខៗ ក៏ត្រូវផ្លាស់ឱ្យចិនជំនួសវិញដែរ។ ទោះជាយ៉ាងណា ទំនាក់ទំនងចិន និងអាមេរិកមានភាពល្អក់កករដោយសារអាមេរិកគាំទ្រគោលនយោបាយចិនតែមួយ ប៉ុន្តែបន្តលក់អាវុធឱ្យតៃវ៉ាន់។

ប្រភព៖ The Hill

ads banner