អគ្គនាយកអង្គការសុខភាពពិភពលោក WHO ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាសកល ក្នុងការចែករំលែកវ៉ាក់សាំងប្រឆាំងជំងឺ Covid-19

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានគូសបញ្ជាក់ថា ជំនួសឲ្យការប្រកួតប្រជែង និងប្រឈមមុខគ្នានោះ កិច្ចសហប្រតិបត្តិការជាសកល គឺជាជម្រើសតែមួយគត់ដើម្បីឈានទៅបញ្ចប់ជំងឺ COVID-19 ។
ទិន្នន័យរបស់អង្គការ WHO បានអោយដឹងថា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ ដែលស្មើនឹង៥៣ភាគរយ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ទទួលបានវ៉ាក់សាំង៨៣ភាគរយ នៃវ៉ាក់សាំង COVID-19 ដែលមាននៅលើពិភពលោក ខណៈប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលទាប ដែលស្មើនឹង៤៧ភាគរយនៃចំនួនប្រជាជនសរុបលើផែនដី ទទួលបានវ៉ាក់សាំងត្រឹមតែ១៧ភាគរយប៉ុណ្ណោះ ។
ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ ថា កម្រិតខុសគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅតែបន្តជាហានិភ័យធំបំផុតមួយ ចំពោះការឆ្ពោះទៅបញ្ចប់វីរុសកូវីដ១៩ ហើយលោកជឿជាក់ខ្ពស់ថា កិច្ចសហប្រតិបត្តិការ ជាគឺជម្រើសតែមួយគត់ ដើម្បីសម្រេចបានគោលដៅនេះបាន ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner