ប្រធានសមាគមជាតិវេជ្ជសាស្ត្រឥណ្ឌា Dr. Ja Jayalal ព្រមានពីការប្រើប្រាស់លាមកគោដេញកូវីដ១៩ ដោយលើកឡើងថាមិនមានភស្តុតាងវិទ្យាសាស្ត្រលើប្រសិទ្ធភាពរបស់វាទេ ផ្ទុយទៅវិញ លាមកគោមានហានិភ័យក្នុងការរាលដាលនៃជំងឺផ្សេងៗ

អត្ថបទដោយ៖
AMS OneMinute

នៅរដ្ឋ Gujarat នៅភាគខាងលិចនៃប្រទេសឥណ្ឌា អ្នកមានជំនឿខ្លះបានទៅរោងគោម្តងក្នុងមួយសប្តាហ៍ដើម្បីយកលាមក និងទឹកនោមគោមកលាបខ្លួន សង្ឃឹមថាវានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងកូវីដ១៩ ឬជួយពួកគេឱ្យជាសះស្បើយពីកូវីដ១៩។

គិតត្រឹមថ្ងៃទី១១ ឧសភា ២០២១ ឥណ្ឌារកឃើញវិជ្ជមានកូវីដ១៩ ចំនួន២២.៦លាននាក់ ស្លាប់ជាង ២៤៦ពាន់នាក់។

📷 Reuters

ads banner