សត្វរញីផេះ មួយក្បាលបានរួចផុតពីក្រញាំព្រានព្រៃ នៅក្នុងតំបន់ជួរភ្នំក្រវាញ

រាជធានីភ្នំពេញ៖ ក្រុមមន្រ្តីឧទ្យានុរក្ស បានជួយសង្រ្គោះ សត្វរញីផេះមួយក្បាលឱ្យរួចផុតពីក្រញាំព្រានព្រៃ នៅក្នុងតំបន់ជួរភ្នំក្រវាញ ដើម្បីពន្លែងចូលព្រៃធម្មជាតិវិញ។អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹង ថាមន្ត្រីឧទ្យានុរក្សបានជួយសង្គ្រោះ និងដោះលែងសត្វរញីផេះមួយក្បាលនៅក្នុងតំបន់ជួរភ្នំក្រវាញ។សត្វរញីផេះមួយក្បាលនេះ ត្រូវបានប្រទះឃើញនៅក្នុងបាវរបស់អ្នកបរបាញ់ដែលជាព្រានព្រៃម្នាក់។

សូមបញ្ជាក់ថារញី (Nycticebus bengalensis) ជាប្រភេទសត្វកំពុងរងគ្រោះ និងទទួលរងការគំរាមកំហែងដោយសារតែតម្រូវការផលិតជាឱសថបុរាណ និងពាណិជ្ជកម្មសត្វចិញ្ចឹមខុសច្បាប់។ សត្វរញីមួយក្បាលនេះពិតជាសំណាងណាស់ ហើយវានឹងបានឱកាសជាលើកទី២ដើម្បីត្រលប់ទៅរស់នៅក្នុងព្រៃវិញ៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner