វៀតណាមបានជំនួយAstraZeneca ពីកូវ៉ាក់ លើកទី២ ជិត១.៧លានដូស

វ៉ាក់សាំង AstraZeneca ជើងទី២ ចំនួនជិត១.៧លានដូស ក្រោមយន្តការកូវ៉ាក់នៃអង្គការសុខភាពពិភពលោកត្រូវបានបញ្ជូនទៅដល់ក្រុងហាណូយប្រទេសវៀតណាមហើយ នាថ្ងៃអាទិត្យ ទី១៦ ឧសភា ២០២១នេះ។

វៀតណាមថា នេះគឺផ្នែកមួយទៀតនៃជំនួយពីកូវ៉ាក់ចំនួនសរុប ៤.១លានដូស។ ជើងទី១ បញ្ជូនមក កាលពីខែមីនា។ វៀតណាមក៏ទិញវ៉ាក់សាំងអង់គ្លេសនេះដែរ ក្រៅពីជំនួយមិនគិតថ្លៃនោះ។ ជាក់ស្តែង វ៉ាក់សាំងប្រភេទនេះជាង១១ម៉ឺនដូសក៏ត្រូវបានបញ្ជូនមកដល់វៀតណាម តាមការបញ្ជាទិញដែរ កាលពីខែកុម្ភៈ ២០២១ ដោយគេដឹងថា វៀតណាមកម្មង់ទិញដល់ទៅ៣០លានដូស។

វៀតណាមបានផ្តើមចាក់ AstraZeneca នេះជូនពលរដ្ឋ តាំងពីខែមីនា តែទើបចាក់បានប្រមាណ១ភាគរយប៉ុណ្ណោះ គឺជាង៩៧ម៉ឺននាក់ លើក្រុមអាទិភាពសិន ហើយអ្នកចាក់ដូសទី២ ទើបបានជាង២ម៉ឺននាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner