ងោកមួយភាំងខ្ទេចរុឺម៉កមួយគ្រឿង និងសំយ៉ាបផ្ទះពលរដ្ឋមួយខ្នង នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ដោយសារការបេីកបរគ្មានទំនួញខុសត្រូវ និងជឿជាក់ខ្លួនឯងទោះស្រវឹងឬងងុយដេកយ៉ាងណាក៏ដោយក៏អ្នកបេីកបរមួយចំនួននៅតែបន្តធ្វេីដំណេីរ ទៅមុខទាំងមិនគិតពីហានិភ័យនៃគ្រោះថ្នាក់នៅខាងមុខ។ជាក់ស្ដែងមានបុរសម្នាក់បានបើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងទាំងងងុយដេកហេីយធ្វេីដំណេីរក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតជ្រុលទៅបុករុឺម៉កចតចោលនៅតាមដងផ្លូវ និងបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំថែមទៀតបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិព្រែកតាពៅសង្កាត់ព្រែកប្រាខណ្ឌច្បាអំពៅ។

បេីតាមសម្ដីតៃកុងរថយន្តបង្កបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុខាងលើរូបខ្លួនបានចេញពីផ្ទះដើម្បីទៅយកទឹកកកដើរដាក់ឲ្យម៉ូយខណៈខ្លួនកំពុងតែបើកមកដល់ចំណុចកើតហេតុស្រាប់តែងោកមួយភាំងទើបបានរេចង្កូតជ្រុលទៅបុករុឺម៉កចតចោលនៅចិញ្ចើមផ្លូវរួចបន្តទៅបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតថែមទៀត។ដោយឡែករថយន្តបង្កក៏រងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងផងដែរតែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយសហការជាមួយខាងជំនាញចរាចរណ៍ខណ្ឌច្បារច្បារអំពៅឲ្យមកពិនិត្យមេីលជាក់ស្ដែង។ដោយភាគីបង្កមិនបានធ្វេីឲ្យខូចខាតដល់សម្បត្តិរដ្ឋទេីបសមត្ថកិច្ចសម្របសម្រួលឲ្យភាគីទាំងសង្ខាងចរចាគ្នាដោយភាគីម្ចាស់រថយន្តបង្កព្រមសងជាសំណងក្នុងការជួសជុលទៅលើរុឺម៉កនិងសំយ៉ាបផ្ទះប្រជាពលរដ្ឋឲ្យដូចដេីមវិញដេីម្បីបញ្ចប់រឿង៕ ដោយ៖ ជីមភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner