ទីបំផុត! បវរកញ្ញាមុិកស៊ិកនាង Andrea Meza ក្លាយជាម្ចាស់មកុដក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ២០២០

អត្ថបទដោយ៖
ធី ដា

អាមេរិក៖ នៅទីបំផុត! ការប្រកួតសម្រស់បវរកញ្ញាចក្រវាឡ ២០២០ « Miss Universe 2020» នៅគ្គផ្ដាច់ព្រ័ត្តនារាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញម្ចាស់គ្រងមកុដរបស់ខ្លួនហើយ ដោយបានទៅលើបវរកញ្ញាមកពីប្រទេសមុិកស៊ិក នាង Andrea Meza ។

ស្របពេលជាមួយគ្នានេះដែរ បវរកញ្ញារងទី១ បានទៅលើនាង Julia Gama មកពីប្រទេសប្រេស៊ីល, បវរកញ្ញារងទី២ នាង Janick Maceta del Castillo មកពីប្រទេសប៉េរូ, បវរកញ្ញារងទី៣នាង Adline Castelino មកពីប្រទេសឥណ្ឌា និងបវរកញ្ញារងទី៤ នាង Kimberly Jimenez មកពីសាធារណ:រដ្ឋដូមីនីកែន ។

សូមជម្រាបថា នាង Andrea Meza វ័យ២៦ឆ្នាំតំណាងបវរកញ្ញាម៉ិកស៊ិកបានដណ្ដើមជ័យលាភីលើបេក្ខនារី៧៣ នាក់ផ្សេងទៀតមកពីជុំវិញពិភពលោក ក្នុងការប្រឡងបវរកញ្ញាឯកចក្រវាឡលើកទី ៦៩ ដែលធ្វើឡើងនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner