កម្ពុជាអាចនឹងរងនូវខ្យល់ និងភ្លៀងខ្លាំងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ២៥ ឧសភា
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសសួងធនធានទឹកនៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៏នេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង The Strong Monsoon។ ស្ថានភាពនោះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាលអាចនឹងមានភ្លៀងធ្លាក់រាប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ហើយមានផ្នែកមួយចំនួនក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ។
ចំពោះបណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។ រីឯតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ហើយផ្ទៃសមុទ្រអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំង មានរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះអ្នករស់នៅតំបន់មាត់សមុទ្រ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើទេសចរណ៍តាមផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកកសមុទ្រខ្ពស់ៗ។
