កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៤៥នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយជាង ១ពាន់៣០០នាក់
យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៧ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៤៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសម្នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៧ឧ សភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ១ពាន់ ៣៣៧នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន ២ពាន់ ៨៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១ម៉ឺន ៤ពាន់៣៤៣នាក់ និងនៅសល់ ចំនួន ៨ពាន់ ៥៤៦នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៤នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៥៦នាក់ហើយ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
