លោក ប្រាយុទ្ធ៖ ថៃមិនផ្តោតការចាក់វ៉ាក់សាំងទេ ទោះប្រទេសនេះឆ្លងរាប់ពាន់នាក់ ស្លាប់រាប់សិបនាក់ រាល់ថ្ងៃ
អត្ថបទដោយ៖
លន់ សារ៉ាត
លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានលើកឡើង កាលពីថ្ងៃទី១៨ ឧសភា ២០២១ថា លោកមិនចង់ផ្តោតលើការងារចាក់វ៉ាក់សាំងពេកទេ ខណៈថៃមានឆ្លងកូវីដ១៩ ប្រចាំថ្ងៃរាប់ពាន់នាក់ ស្លាប់រាប់សិបនាក់ ហើយមានថ្ងៃណាមួយនោះ ឆ្លងជិត១ម៉ឺននាក់ឯណោះ រីឯការស្លាប់វិញ ថ្ងៃខ្លះ ជាង៣០នាក់។
ជាក់ស្តែង ព្រឹកថ្ងៃទី១៩ ឧសភា ២០២១នេះ ថៃបានប្រកាសពីការឆ្លងថ្មី ចំនួន ៣៣៩៤នាក់ រួមទាំងអ្នកទោស១៤៩៨នាក់ ស្លាប់មាន២៩នាក់ទៀត។ គិតត្រឹមព្រឹកនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបកើនដល់ ១១៦៩៤៩នាក់ហើយ ស្លាប់កើនដល់៦៧៨នាក់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation។
យ៉ាងណាក៏ដោយ ការដែលលោកនាយករដ្ឋមន្ត្រីថៃថា មិនសូវផ្តោតលើរឿងម្ជុលវ៉ាក់សាំងកូវីដនេះ ព្រោះលោកថា ស្តុកវ៉ាក់សាំងមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំងអស់នៅឡើយទេ៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ