អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៤លាន៨៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤១ម៉ឺននាក់ និងជាសះស្បើយ១៤៣លាន៨៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៤លាន៨៩ម៉ឺន១ពាន់១៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤១ម៉ឺន៨ពាន់៥២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៣លាន៨៤ម៉ឺន៥ពាន់៦០៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧៧ម៉ឺន៤ពាន់៩៤៥នាក់ ស្លាប់ចំនួន៦០ម៉ឺន១ពាន់៣៣០នាក់ និងជាសះស្បើយចំនួន២៧លាន២៥ម៉ឺន៣ពាន់៣២៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៥លាន៤៩ម៉ឺន៥ពាន់១៤៤នាក់ ស្លាប់២៨ម៉ឺន៣ពាន់២៧៦នាក់ និងជាសះស្បើយ២១លាន៩៧ម៉ឺន៩ពាន់៧០៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៧៣ម៉ឺន៥ពាន់៤៨៥នាក់ ស្លាប់ចំនួន៤៣ម៉ឺន៩ពាន់៣៧៩នាក់ និងជាសះស្បើយ១៤លាន២៤ម៉ឺន៧ពាន់៦០៩នាក់ ៕ ប្រភព៖ worldometers

