Man City នឹងជួយសម្រួលថ្លៃធ្វើដំណើររបស់អ្នកគាំទ្រ សម្រាប់វគ្គផ្ដាច់ព្រ័ត្ រChampions League

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail ដែលបានចុះផ្សាយនៅថ្ងៃនេះបានអោយដឹងថា ដោយសារតែមានការចំណាយបន្ថែមលើការតេស្ដកូវីដ និងតម្លើងថ្លៃហោះហើរ អាចធ្វើឲ្យការធ្វើដំណើររបស់អ្នកគាំទ្រជាច្រើនមានបញ្ហា ដូច្នេះ ក្លឹប Man City បានសម្រេចចិត្ត ចេញថ្លៃធ្វើដំណើរសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែលនឹងទៅចូលរួមទស្សនាការប្រកួត Champions League ផ្ដាច់ព្រ័ត្រ ។ នេះបើការបញ្ជាក់របស់លោក Sheikh Mansour ប្រធានក្លឹប Manchester City ។

គួរអោយដឹងផងដែរថា ក្រុម Man City និង Chelsea សុទ្ធតែទទួលបានសំបុត្រសម្រាប់អ្នកគាំទ្រចូលទស្សនា៦ ០០០សន្លឹកដូចគ្នា សម្រាប់ការប្រកួតនៅថ្ងៃទី ២៩ ខែ ឧសភា ក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល់
គួររំលឹកថា ដំបូងឡើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ត្រូវរៀបចំនៅកីឡដ្ឋាន Ataturk ក្នុងទីក្រុង Istanbul ប្រទេសទួរគី ប៉ុន្តែដោយសារមានបញ្ហាខ្លះ UEFA បានសម្រេចចិត្តប្ដូរមកលេងនៅទីក្រុង Porto វិញ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner