ស្ថាបនិកក្រុមហ៊ុន TexFad នៃប្រទេសអ៊ូហ្កានដាលោក គីម៉ានី ម៉ូទូរី បានកែច្នៃសំណល់ដើមចេករាប់ពាន់តោនជាសរសៃអំបោះ សំរាប់ត្បាញជាវត្ថុប្រើប្រាស់ច្រើនយ៉ាង

អត្ថបទដោយ៖
AMS OneMinute

ស្ថាបនិកក្រុមហ៊ុន TexFad នៃប្រទេសអ៊ូហ្កានដាលោក គីម៉ានី ម៉ូទូរី បានកែច្នៃសំណល់ដើមចេករាប់ពាន់តោនជាសរសៃអំបោះ សំរាប់ត្បាញជាវត្ថុប្រើប្រាស់ច្រើនយ៉ាងដូចជាកម្រាល និងសក់សប្បនិម្មិតជាដើម។ សិប្បកម្មនេះ បានជួយកាត់បន្ថយសំណល់ដើមចេក និងបង្កើតការងារជូនប្រជាកសិករក្នុងតំបន់។

វិធីធ្វើគឺ គេពុះដើមចេកជាបំណែកៗ និងហាលថ្ងៃឱ្យស្ងួត។ បន្ទាប់មក គេដាក់វាចូលម៉ាស៊ីនចំរៀក ដើម្បីចំរាញ់ជាសរសៃល្អិតៗ និងធន់។ គេហាលសរសៃនោះម្តងទៀត រួចជ្រលក់ពណ៌ជាការស្រេច។

ម៉ាស៊ីនច្រៀកជជុះមួយគ្រឿងមានតម្លៃជាង ១.០០០ដុល្លារ ឯម៉ាស៊ីនថ្មីជាង ១០.០០០ ដុល្លារ។

ប្រភព៖ Business Insider

ads banner