អភិបាលខេត្តកំពង់ស្ពឺ ចុះទៅជួប និងសុំទោសក្មេងស្រីដែលសន្តិសុខផ្សារទាត់កញ្ចែ្រងលក់ព្រីង

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចុះទៅជួបនិងសុំទោសក្មេងស្រីម្នាក់ដែលត្រូវសន្តិសុខផ្សារកំពង់ស្ពឺទាត់កញ្ចែ្រងលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

“ក្រោយបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខផ្សារកំពង់ស្ពឺទាត់កញ្ច្រែងក្មួយស្រីលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺបានប្រព្រឹត្តបែបនេះ ។ នេះជាប្រសាសន៍លោកអភិបាលខេត្តកំពង់ស្ពឺតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តមថា ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរយ៉ាងទទូចដល់អាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃដែលត្រូវការប្រើប្រាស់ផ្លូវ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មេងស្រី ឯកឧត្តមបានផ្តល់សម្ភារៈមួយចំនួនផងដែរ ដល់ក្មេងស្រីនេះ ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner