ចំនុចពិសេស២ ដែលធ្វើអោយសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រេចតែងតាំងលោក សោម ចំណាប់ គ្រូធំបាល់ទះឆ្នេរខ្សាច់

អត្ថបទដោយ៖
សារ៉ាន ទីងី

អតីតម្ចាស់មេដាយសំរិទ្ធបាល់ទះឆ្នេរខ្សាច់ ស៊ីហ្គេម លោក សោម ចំណាប់ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រេចតែងតាំងជាគ្រូធំដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ ។


មូលហេតុដែល សហព័ន្ធកីឡាបាល់ទះឆ្នេរខ្សាច់សម្រេចតែងតាំង លោក សោម ចំណាប់ ជាគ្រូធំដឹកនាំក្រុមជម្រើសជាតិត្រូវបាន លោក បឹង គឹមតោ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហើបប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា តាមសារអេឡិចត្រូនិចកាលពីថ្ងៃម្សិលមិញថា ចំនុចពិសេស២ ធ្វើអោយថ្នាក់ដឹកផ្តល់ទុកចិត្តអោយដឹកនាំ ។ អគ្គលេខាធិការរូបនេះ ពន្យល់ថា ចំនុចពិសេសទី១ សោម ចំណាប់ ជាអតីតកីឡាករបាល់ទះឆ្នេរខ្សាច់មានបទពិសោធន៍ និងធ្លាប់ឈ្នះមេដាយ ចំនុចពិសេសទី២ រូបគេ បង្ហាញពីឆន្ទៈចង់ឈ្នះមេដាយ ពីស៊ីហ្គេម ចំនុចពិសេសទាំង២នេះ ទើបធ្វើថ្នាក់ដឹកនាំ និង ករជម្រើសជាតិគាំទ្រឲ្យធ្វើជាគ្រូផងដែរ ។ ដោយមើលឃើញពីបទពិសោធន៍ និងប្រជាប្រិយភាព លោក បឹង គឹមតោ សង្ឈឹមជឿជាក់ថា ការចូលរួមស៊ីហ្គេម លើកទី៣១ នៅចុងឆ្នាំ២០២១នេះ វិញ្ញាសាបាល់ទះឆ្នេរខ្សាច់ ប្រាកដជាទទួលបានលទ្ធផលល្អ និងអាចឈ្នះមេដាយថែមទៀតផង ។

សូមរំលឹកថា លោក សោម ចំណាប់ ជាអតីតកីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ក្នុងឆ្នាំ២០០៣ ហើយឆ្នាំ២០០៥ ចូលរួមប្រកួតស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០០៧ ចូលរួមស៊ីហ្គេម នៅប្រទេសថៃ និងធ្លាប់ឈ្នះបានមេដាយសំរឹទ្ធផង ។ ក្នុងឆ្នាំ២០០៨ តំណាងអោយកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសកាតា ។ ក្នុងឆ្នាំ២០០៩ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០០៩ នៅប្រទេសឡាវ តែស៊ីហ្គេម ឆ្នាំ២០១១ នៅឥណ្ឌូនេស៊ី ប្ដូរទៅលេងបាល់ទះក្នុងសាលវិញ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner