ប្រទេសធំៗចំនួន០៦កំពុងហាមឃាត់ការប្រើប្រាស់រថយន្តប្រើសាំង និងប្រេងម៉ាស៊ូតនៅឆ្នាំ២០៣០ (មានវីដេអូ)

បរទេស៖ ប្រទេសចំនួន៦បាននិងកំពុងធ្វើការហាមឃាត់រថយន្តប្រើប្រាស់សាំង និងប្រេងម៉ាស៊ូតនៅក្នុងឆ្នាំ២០៣០ខាងមុខនេះ ។ ទី១.ដាណាម៉ាក៖ ប្រទេសនេះរំពឹងថា ខ្លួននឹងមានរថយន្តអគ្គិសនីប្រមាណ១លានគ្រឿងបើកបរលើដងផ្លូវនៅក្នុងឆ្នាំ២០៣០ ។
ទី២.ចក្រភពអង់គ្លេស៖ ប្រទេសអឺរ៉ុបមួយនេះក៏សង្ឃឹមដែរថា ចាប់ពីឆ្នាំ២០៣០ខាងមុខនេះ ប្រភេទរថយន្តថ្មីទាំងអស់នឹងប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនី និងអាគុយ ។ ទី៣.ហូឡង់៖ រដ្ឋធានីអាំស្ទឺដាំ (Amsterdam) របស់ប្រទេសមួយនេះ បាននិងកំពុងចាត់វិធានការណ៍ហាមឃាត់រថយន្តបំពុលបរិយាកាសទាំងអស់ រាប់បញ្ចូលទាំងរថយន្តចាស់ និងថ្មីអោយបាននៅក្នុងឆ្នាំ២០៣០ ។ ទី៤.អាល្លឺម៉ង់៖ ប្រទេសអឺរ៉ុបមួយនេះរំពឹងថា ខ្លួននឹងអាចមានរថយន្តអគ្គិសនីរហូតដល់៦ពាន់គ្រឿង ។ ទី៥.អាយលែន៖ ដែនកោះដ៏មួយនេះបញ្ជាក់ថា ខ្លួនប្រហែលជាអាចធ្វើការលើកលែងអោយរថយន្តប្រើសាំង និងប្រេងម៉ាស៊ូតបាននៅតំបន់ដាច់ស្រយាល ជាទីដែលពិបាកក្នុងការសាកភ្លើងរថយន្តអគ្គិសនី ។ ទី៦.អៀកឡង់៖ ប្រទេសមួយនេះបញ្ជាក់ថា ខ្លួនចង់អោយមានការប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាង៩០ម៉ឺនគ្រឿងបើកបរនៅតាមដងផ្លូវនៅក្នុងឆ្នាំ២០៣០ ។
ជាមួយគ្នានេះ បណ្តាប្រទេសដទៃទៀតក៏បានកំណត់គោលដៅរបស់ខ្លួនដូចគ្នានេះដែរ ក្នុងនោះអ៊ីស្រាអែលបាននិងកំពុងហាមឃាត់ការនាំចូលប្រភេទរថយន្តប្រើសាំង និងប្រេងម៉ាស៊ូតនៅក្នុងឆ្នាំ២០៣០ខាងមុខនេះផងដែរ ៕ ប្រភព៖ World Economic Forum

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner